អាសម្បូរណ៌ ទៅរស់នៅក្នុងផ្ទះថ្មី សង្ឃឹមថាអាចរកបានមិត្តស្រីយល់ចិត្ត
អាសម្បូរណ៌ ត្រូវបានក្រុមការងារអភិរក្សសត្វព្រៃដឹកយកទៅមណ្ឌលសង្រ្គោះសត្វព្រៃភ្នំតាម៉ៅ។ រូបថត AFPភ្នំពេញ៖ ដំរីចុះប្រេងមួយក្បាលដែលបានសម្លាប់ហ្មរបស់វា និងបន្ទាប់មកបានបង្កការភ័យខ្លាចអស់រយៈពេល ១០ថ្ងៃ នៅតំបន់ជនបទកម្ពុជានោះ ត្រូវបានគេនាំយកទៅកាន់មណ្ឌលសង្រ្គោះសត្វព្រៃមួយហើយ។ សម្បូរណ៌ ដែលជាឈ្មោះដំរីចុះប្រេងមួយក្បាល បានបង្កការភ័យខ្លាចដល់ប្រជាពលរដ្ឋនៅភាគនិរតីនៃខេត្តកំពង់ស្ពឺ ហើយបានបំផ្លាញផលដំណាំរបស់អ្នកភូមិ មុននឹងវាត្រូវបានក្រុមការងារសត្វព្រៃទាក់បានកាលពីថ្ងៃទី១៥ ធ្នូ។ ដំរីទម្ងន់ ៥តោននេះ ត្រូវបានគេរក្សាទុកនៅឯវាលស្រែមួយកន្លែងអស់រយៈពេលជាងមួយសប្តាហ៍ ខណៈដែលទ្រុងពិសេសមួយ ត្រូវបានគេរៀបចំឡើងសម្រាប់ដឹកដំរីដ៏ធមនេះ ទៅកាន់មណ្ឌលសង្រ្គោះសត្វព្រៃភ្នំតាម៉ៅ នៅមិនឆ្ងាយប៉ុន្មានពីរាជធានីភ្នំពេញ។ សម្បូរណ៌ ដែលបានបញ្ចេញអាកប្បកិរិយាហិង្សាកាលពីមុន ហើយត្រូវបានគេគិតថា បានសម្លាប់មនុស្ស ៤នាក់ កាលពីប៉ុន្មានឆ្នាំមកនេះ បានទៅដល់មណ្ឌលសង្រ្គោះសត្វភ្នំតាម៉ៅ កាលពីល្ង...