អាសម្បូរណ៌ ទៅ​រស់​នៅ​ក្នុង​ផ្ទះ​ថ្មី​ សង្ឃឹម​ថា​អាច​រក​បាន​មិត្ត​ស្រី​​យល់​ចិត្ត

អាសម្បូរណ៌ ត្រូវ​បាន​ក្រុម​ការងារ​អភិរក្ស​សត្វ​ព្រៃ​ដឹក​យក​ទៅ​មណ្ឌល​សង្រ្គោះ​សត្វ​ព្រៃ​ភ្នំ​តាម៉ៅ។ រូបថត AFPភ្នំពេញ៖ ដំរី​ចុះ​ប្រេង​មួយ​ក្បាល​ដែល​បាន​សម្លាប់​ហ្ម​របស់​វា និង​បន្ទាប់​មក​បាន​បង្ក​ការ​ភ័យ​ខ្លាច​អស់​រយៈ​ពេល ១០​ថ្ងៃ នៅ​តំបន់​ជន​បទ​កម្ពុជា​នោះ ត្រូវ​បាន​គេ​នាំ​យក​ទៅ​កាន់​មណ្ឌល​សង្រ្គោះ​សត្វ​ព្រៃ​មួយ​ហើយ។
សម្បូរណ៌ ដែល​ជា​ឈ្មោះ​ដំរីចុះ​ប្រេង​មួយ​ក្បាល បាន​បង្ក​ការ​ភ័យ​ខ្លាច​ដល់​ប្រជា​ពលរដ្ឋ​នៅ​ភាគ​និរតី​​នៃ​ខេត្ត​កំពង់ស្ពឺ ហើយ​បាន​បំផ្លាញ​ផល​ដំណាំ​របស់​អ្នក​ភូមិ មុន​នឹង​វា​ត្រូវ​បាន​ក្រុម​ការងារ​សត្វ​ព្រៃ​ទាក់​បាន​កាល​ពី​ថ្ងៃ​ទី​១៥ ធ្នូ។

ដំរី​ទម្ងន់ ៥​តោន​នេះ ត្រូវ​បាន​គេ​រក្សា​ទុក​នៅ​ឯ​វាល​ស្រែ​មួយ​កន្លែង​អស់​រយៈ​ពេល​ជាង​មួយ​សប្តាហ៍ ខណៈ​ដែលទ្រុង​ពិសេស​មួយ ត្រូវ​បាន​គេ​រៀប​ចំ​ឡើង​សម្រាប់​ដឹក​ដំរី​ដ៏​ធម​នេះ ទៅ​កាន់​​មណ្ឌល​សង្រ្គោះ​សត្វ​ព្រៃ​ភ្នំតាម៉ៅ​ នៅ​មិន​ឆ្ងាយ​ប៉ុន្មាន​ពី​រាជ​ធានី​ភ្នំពេញ។

សម្បូរណ៌ ដែល​បាន​បញ្ចេញ​អាកប្បកិរិយា​ហិង្សា​កាល​ពី​មុន ហើយ​​ត្រូវ​បាន​គេ​គិត​ថា បាន​សម្លាប់​មនុស្ស ៤​នាក់ កាល​ពី​ប៉ុន្មាន​ឆ្នាំ​មក​នេះ បាន​ទៅ​ដល់​មណ្ឌល​សង្រ្គោះ​សត្វ​ភ្នំ​តាម៉ៅ កាល​ពី​ល្ងាច​ថ្ងៃ​សៅរ៍ ដែល​នោះ​គឺ​ជា​អំណោយ​សម្រាប់​ចុង​ថ្ងៃ​បុណ្យ​ណូអែល​ ដល់​មណ្ឌល​សង្រ្គោះ​សត្វ​ព្រៃ។

Comments

Popular posts from this blog

TV5 Selects Freshie Girls and Boys 2009

Cambodia to Prevent the Outbreak and Epidemic of Dengue Fever

Court of Appeal rejects Sokha’s appeal over restriction on visits