ពីរនាក់ដែលសន្តិសុខក្រុមហ៊ុន ឡុងស្រេងឃុំបានដោះលែង
ប៊ុត រស្មីគង្គា
កំពង់ចាមៈ មន្រ្តីស៊ើបអង្កេតរបស់អង្គការអាដហុកប្រចាំខេត្ដកំពង់ចាម លោក ភឿង សុភា ថ្លែងថា សេង អូន អាយុ៤២ឆ្នាំ ដែលត្រូវបានសន្ដិសុខក្រុមហ៊ុនចំការកៅស៊ូឡុងស្រេង ចាប់ខ្លួនធ្វើទារុណកម្ម នៅថ្ងៃទី១៩ ខែធ្នូ ត្រូវបានដោះលែងហើយ កាលពីថ្ងៃទី២១ ធ្នូកន្លងទៅនេះ។
លោក បានអះអាងថា លោកមិញ ទុំ អាយុ៣១ឆ្នាំ ជាជនរងគ្រោះម្នាក់ទៀតដែលត្រូវសន្ដិសុខម្នាក់បាញ់ឲ្យរង របួសជាទម្ងន់ ក៏ត្រូវដោះលែងពីការចោទប្រកាន់ពីបទលួចជ័រកៅស៊ូផងដែរ បន្ទាប់ពីបានផ្ដិត មេដៃ ឈប់ប្ដឹងសន្ដិសុខក្រុមហ៊ុន ដែលបានបាញ់លោកឲ្យរងរបួស ប៉ុន្ដែ បច្ចុប្បន្នលោកសម្រាកព្យាបាលនៅមន្ទីរពេទ្យខេត្ដ ក្នុងក្រុងកំពង់ចាម។
លោកសុភាបញ្ជាក់ថា លោក សេង អូន ត្រូវបានដោះលែងបន្ទាប់ពីគាត់បានបង់ប្រាក់៣០០ដុល្លារ ទៅឲ្យប៉ូលិសដើម្បីបញ្ចប់ក្ដីនេះ ហើយក៏បានយល់ព្រមឈប់ប្ដឹងសន្ដិសុខក្រុមហ៊ុនដែលបានបាញ់និង ធ្វើទារុណកម្មលើរូបលោក មិញ ទុំ។
លោកបានបន្ដថា បុរសទាំងពីរត្រូវបានចោទប្រកាន់ពីបទលួចជ័រកៅស៊ូរបស់ក្រុមហ៊ុន នៅបរិវេណចំការកៅស៊ូកាលពីថ្ងៃទី១៩ធ្នូក្នុងភូមិពង់សាខា ឃុំអូរម្លូ ស្រុកស្ទឹងត្រង់ ខេត្ដកំពង់ចាម។
លោក សេង អូន ជាកសិករម្នាក់រស់នៅភូមិពង់សាខា បានពន្យល់ថា លោកនិងឈ្មោះ មិញ ទុំ បានជិះម៉ូតូជាមួយគ្នាទៅចំការកៅស៊ូរបស់ក្រុមហ៊ុន ក្នុងឃុំអូរម្លូ ដើម្បីរើសជ័រកៅស៊ូគេចោល មកលក់ តែត្រូវសន្តិសុខមកទាន់ចាប់ខ្លួន និងបានបាញ់មិញ ទុំ ឲ្យរងរបួសធ្ងន់តែម្តង។
លោក សម ចាន់ថាន មេប៉ុស្ដិ៍ឃុំអូរម្លូ បានថ្លែងថា សន្ដិសុខក្រុមហ៊ុនដែលបាញ់មិញ ទុំ បាន បន្ដការងារជាធម្មតា បន្ទាប់ពីរត់គេចខ្លួនមួយរយៈក្រោយពេលជនរងគ្រោះយល់ព្រមឈប់ប្ដឹង ។ ប៉ូលិសក៏មិនចាត់វិធានការច្បាប់ ចំពោះគាត់ដែរ៕

Comments