ភ្នាក់ងារបម្រើការឲ្យក្រុមហ៊ុនជ្រើសបុគ្គលិកតម្រូវឲ្យពាក់ឯកសណ្ឋាន បញ្ចៀសការបន្លំ
ប៊ុត រស្មីគង្គា
ភ្នុំពេញៈ មន្រ្តីបានឲ្យដឹងកាលពីថ្ងៃម្សិលមិញថា ភ្នាក់ងារដែលធ្វើការងារឲ្យក្រុមហ៊ុនជ្រើសរើសពលករដែល មានអាជ្ញាប័ណ្ណនឹងតម្រូវឲ្យពាក់ឯកសណ្ឋាន និងកាន់ប័ណ្ណសម្គាល់ខ្លួន ចាប់ពីខែមករាឆ្នាំក្រោយតទៅ នៅក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីញែកពួកគេឲ្យដាច់ចេញពី ឈ្មួញកណ្តាល។
លោក អាន ប៊ុនហាក់ ប្រធានសមាគមទីភ្នាក់ងារជ្រើសរើសពលករកម្ពុជាបានថ្លែងឲ្យដឹងថា វាជាគំនិតផ្តួចផ្តើមរួមគ្នារបស់ក្រសួងការងារ ក្រសួងមហាផ្ទៃ និងសមាគមទីភ្នាក់ងារជ្រើសរើសពលករកម្ពុជានោះ ដែលបានផ្តួចផ្តើមឡើងដើម្បីឆ្លើយតបទៅនឹងការកើន ឡើងនូវករណីជាច្រើន ទាក់ទងនឹង ពលករចំណាកស្រុក ដែលគេជួញដូរ ឬរំលោភបំពាន។
លោក អាន ប៊ុនហាក់ បានឲ្យដឹងថា៖ «យើងបានសិក្សាអំពីមូលហេតុដែលតែងមានបញ្ហាជា មួយនឹងពលករ បានរកឃើញថា ៩០ភាគរយនៃបញ្ហា បណ្តាលមកពីការជ្រើសរើស»។ លោកថា ឈ្នួញកណ្តាលដែលគ្មានអាជ្ញាប័ណ្ណ តែងផ្តល់ព័ត៌មានមិនពិតឲ្យពលករ។ លោកថា៖ «ឧទាហរណ៍ អ្នកបោកប្រាស់ថា ពលករអាចបានប្រាក់ខែច្រើននិងការងារស្រួល ប៉ុន្តែអ្វីដែលពួកគេជួបប្រទះនៅបរទេស គឺខុសពីអ្វីដែលពួកគេដឹងមុនទៅបម្រើការងារ»។
លោកបានបន្ថែមទៀតថា ពាក្យ ទីភ្នាក់ងារជ្រើសរើសពលករស្រប ច្បាប់ នឹងបោះពុម្ពលើផ្នែកខាងក្រោយអាវយឺត ដែលមានឈ្មោះ និងអាសយដ្ឋានអ៊ិនធឺណិតក្រុមហ៊ុនដែលភ្នាក់ងារបម្រើការ។ ប័ណ្ណ សម្គាល់អត្តសញ្ញាណនឹងបង្ហាញឈ្មោះរបស់ភ្នាក់ងារ ក្រុមហ៊ុន លេខប័ណ្ណ និងថ្ងៃផុតកំណត់។
លោក អាន ប៊ុនហាក់ បានបន្តថាកិច្ចសហប្រតិបតិ្តការជាមួយនឹងក្រសួងការងារ ដើម្បីគ្រប់គ្រងនិងទទួលខុសត្រូវលើពលករដែលទៅធ្វើការនៅក្រៅ ប្រទេស ហើយនគរបាលនិងអាជ្ញាធរតាមមើលក្រុមហ៊ុនដើម្បីឲ្យដឹងថា តើក្រុមហ៊ុនណាកំពុងជ្រើសរើសពលករខុសច្បាប់ និងស្របច្បាប់។
លោក ហ៊ូ វុទ្ធី អគ្គនាយករងនៃក្រសួងការងារ បានឲ្យដឹងថា ឯកសណ្ឋាននឹងផ្តល់ឲ្យតែភ្នាក់ងារដែលធ្វើការឲ្យក្រុមហ៊ុនទទួល បានការអនុញ្ញាតពីក្រសួង។
លោកបញ្ជាក់ថា៖ «ខ្ញុំគិតថាឯក សណ្ឋាននេះសំខាន់ ព្រោះវាជួយ ឲ្យងាយស្រួលស្គាល់ភ្នាក់ងារ ឬ បុគ្គលិករបស់ក្រុមហ៊ុនជ្រើសរើសពលករឯកជននៅពេលពួកគេ ចុះធ្វើការតាមទីក្រុងឬខេត្ត»។
លោកគិតថា វាជាគំនិតផ្តួចផ្តើមមួយដែលនឹងជួយលុបបំបាត់បញ្ហាដែលបណ្តាលមកពីឈ្មួញកណ្តាលគ្មានអាជ្ញាប័ណ្ណ។
លោកថ្លែងថា៖ «រហូតមកដល់ពេលនេះ មានតែក្រសួងការងារតែមួយប៉ុណ្ណោះ ដែលមានភារកិច្ចជ្រើសរើសពលករកម្ពុជាឲ្យទៅធ្វើការនៅកូរ៉េខាង ត្បូង ហើយក្រសួងធ្វើការងារនេះពីឆ្នាំ ២០០៦»។
អ្នកស្រី លីម មុនី អនុប្រធានកម្មវិធីសិទិ្ធកុមារនិងស្រ្តី របស់អង្គការសិទិ្ធមនុស្សអាដហុក បានថ្លែង ថា ឯកសណ្ឋានអាចជួយឲ្យប្រជាជនកំណត់អត្តសញ្ញាណនិងអនុវត្តតាម បែបបទចំណាកស្រុកមាន សុវត្ថិភាព។ ប៉ុន្តែ ប្រជាជនខ្លះមិនបានកត់សម្គាល់ច្រើនទេ ហើយអ្វីដែលសំខាន់បំផុតនោះគឺថា អាជ្ញាធរមូលដ្ឋានត្រូវស្រាវជ្រាវដើម្បីដឹងឲ្យបានច្បាស់ពី ក្រុមហ៊ុន»។
លោក អាន ប៊ុនហាក់ បានមានប្រសាសន៍ថា បច្ចុប្បន្នមានក្រុមហ៊ុនជ្រើសរើសពលករមានអាជ្ញាប័ណ្ណចំនួន ៣០ ប្រតិបតិ្តការ ក្នុងកម្ពុជា។ តាមរយៈក្រុមហ៊ុនទាំងនេះកម្មករចំណាកស្រុកចំនួន៨០៨៦នាក់ត្រូវ បញ្ជូនទៅថៃ និងពលករ ១៤ ៣៣៩ នាក់បានបញ្ជូនទៅម៉ាឡេស៊ី ក្នុងអំឡុងរយៈពេល១០ខែពីខែមករា ដល់តុលា ឆ្នាំនេះ៕

Comments